សមាគមខេមរនិស្សិត មហាវិទ្យាល័យវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃឡង់ដ៍ សូមសម្តែងនូវមុទិតាអំណរសាទរចំពោះ ព្រះមហា ហឿន ហុង គម្ពីរប្បញ្ញោ និស្សិតគណៈសង្គមសាស្រ្ត ឆ្នាំទី២ ឯកទេស សេដ្ឋកិច្ច នៃមចរ និងជាព្រះអនុប្រធានទី២ នៃសមាគមខេមរនិស្សិត ដែលត្រូវបានមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម(คณะสังคมศาสตร์) สาขาวิชาเศรษฐศาสตร์ នៃសាកលវិទ្យាមហាជុឡាលុងកនរាជវិទ្យាល័យ សម្រេចតែងតាំងជា ទីប្រឹក្សា និងជាអ្នកសម្រួលដល់អ្នកសិក្សាខ្មែរដែលមកសិក្សាជំនាញសេដ្ឋកិច្ច នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម នៃសាកលវិទ្យាល័យមហាជុឡាលុងកនរាជាវិទ្យាល័យ។ សូមប្រគេនពរ ព្រះមហា ហឿន ហុង បានជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រគេនពរពី ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាគ្រប់រូប។ ថ្ងៃពុធ ១០ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។
គ្រោងការបដិបត្តិវិបស្សនាកម្មដ្ឋាន នៃមហាចុឡាឡុងករណ៍រាជវិទ្យាល័យ រយ:ពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី១៤-២៥/១២/២០២៤។ โครงการปฏิบัติธรรมประจำปีการศึกษา 2567 มหาวิทยาลัยมหาจุฬาลงกรณ์ราชวิทยาลัย
May all beings be free from suffering and danger.
May all living beings live in peace and happily.
ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៣:០០ នាទី ព្រះឧត្តមសិទ្ធិនាយក រងសាស្ត្រាចារ្យ, បណ្ឌិត ព្រះនាយកមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់អ្នកសិក្សាភាសាថៃ ដែលរៀបចំដោយសមាគមខេមរនិស្សិត ជំនាន់ទី១ ។ วันที่ ๖ ธันธันวาคม ๒๐๒๔ เวลา ๑๓.๐๐ น. พระอุดมสิทธินายก,รศ.ดร. คณบดีคณะสังคมศาสตร์ เป็นประธานมอบวุฒิบัตรให้กับนักเรียนหลักสูตรภาษาไทยเพื่อการศึกษาต่อในคณะสังคมศาสตร์ รุ่นที่ ๑ จำนวน ๓๐ รูป/คน ซึ่งจัดโดยชมรมเขมรนิสิตกัมพูชา ร่วมกับศูนย์อาเซียนศึกษาเเละ คณะสังคมศาสตร์ ณ ห้องประชุมคณะสังคมศาสตร์ มหาวิทยาลัยมหาจุฬาลงกรณราชวิทยาลัย จ.พระนครศรีอยุธยา ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤
នាពេលម៉ោង ១១ រាត្រីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ភិក្ខុសីលសម្បន្នោ អាន ចាន់ណា តំណាងព្រះប្រធានសមាគមខេមរនិស្សិត បាននិមន្តទទួលដំណើររររបស់គណៈធម្មយាត្រាចំនួន ១៦ អង្គ/នាក់ នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ទីក្រុងបាងកក ដែលដឹកនាំដោយព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាសាស្រ្តាចារ្យសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ឆ្ពោះទៅកាន់ដែនដីពុទ្ធភូមិ ដើម្បីចូលរួមកម្មវិធីសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៩ ដែលខ្មែរក្នុងនាមជាម្ចាស់ផ្ទះនៃការរៀបចំចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ មុននឹងតជើងយន្តហោះ ដើម្បីធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសឥណ្ឌា ក្រុមការងារតំណាងសមាគមខេមរនិស្សិតក៏បានចាត់ចែងរកទីសេនាសនៈ ទីកន្លែង ដើម្បីប្រគេនជូនដល់គណៈធម្មយាត្រារបស់ព្រះអង្គគ្រូ សម្រាកនៅទីក្រុងបាងកកមួយរាត្រី លុះព្រឹកឡើងវេលាម៉ោង១១:០០ ក៏បន្តដំណើរជើងយន្តហោះទីពីរពីទីក្រុងបាងកក ឆ្ពោះទៅកាន់ដែនដីនៃពុទ្ធគយា ប្រទេសឥណ្ឌាបន្តទៀត។
សមាគមខេមរនិស្សិតប្រចាំសកលវិទ្យាល័យមហាចុឡាលុងករណ៍រាជវិទ្យាល័យ សូមចូលរួមសម្តែងនូវក្តីអំណរសាទរចំពោះ កញ្ញា អ៊ឹង ស៊ីវហ៊ួរ ក្នុងឱកាសដែលទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសៈ Buddhist Studies ពី IBSC, MCU ក្នុងប្រទេសថៃ។ កម្មវិធីទទួលសញ្ញាបត្រនឹងប្រព្រឹត្តិទៅនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេណសាកលវិទ្យាល័យMCU ផ្ទាល់។ Congratulation to Miss Ing Sivhour who graduated Bachelor degree of Buddhist Studies at IBSC, MCU in Thailand.
បន្ទាប់ពីបុណ្យកឋិនទានត្រូវបានបញ្ចប់រួចរាល់ស្រេចបាច់ និងសម្រេចបានតាមគោលបំណងនៃការរៀបចំកម្មវិធីឡើងមួយផ្នែកដើម្បីរកបច្ច័យប្រគេន-ជូនជាថ្លៃតវីសាដល់សមណនិស្សិត-និស្សិតព្រះមហា ហឿន ហុង គម្ពីរប្បញ្ញោ អនុប្រធានទី២ តំណាង ព្រះភិក្ខុរាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតជំនាន់ទី ១៧បានរៀបបច្ច័យប្រគេន-ជូនជាថ្លៃតវីសាលើកទី១ដល់សមណនិស្សិត-និស្សិតសម្រាប់បង់ថ្លៃតវីសារយៈពេល១ឆ្នាំនិងប្រគេនជូនបន្ថែមរៀបសមណនិស្សិត-និស្សិតដែលជួយរៀបចំកម្មវិធី។ ការប្រគេនថ្លៃតវីសានេះ គឺស្របតាមគោលនយោបាយទី១របស់ព្រះអង្គប្រធានបានលើកឡើងក្នុងពេលឈរឈ្មោះជាបេក្ខភាពជាប្រធានសមាគមជំនាន់ថ្មីទី១៧ដែលបានលើកឡើងថា បើខ្ញុំព្រះករុណា អាត្មាភាពជាប់ឆ្នោតជាប្រធានខ្ញុំព្រះករុណានឹងប្រគេន-ជូនថ្លៃសម្រាប់តវីសារ១ឆ្នាំដូចៗគ្នា។ *ថ្លៃតវីសា១៧អង្គ/នាក់ អស់ចំនួនៈ ៣,៤០០០ បាត *ប្រាក់បន្ថែមសមណនិស្សិត-និស្សិតដែលបានជួយរៀបចំក្នុងកម្មវិធីបុណ្យកឋិនចំនួន១៣ អង្គ/នាក់ អស់ចំនួន ១៩,៥០០ បាត ។សរុបអស់ចំនួន ៥៣, ៥០០ បាត។
ប្រគេនអាហារូករណ៍ដល់សមណនិស្សិត-និស្សិត បន្ទាប់ពីការរៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់រួចរាល់ស្រេចបាច់ និងសម្រេចបានតាមគោលបំណងនៃការរៀបចំកម្មវិធីឡើងមួយផ្នែកដើម្បីរកបច្ច័យប្រគេន-ជូនជាទុនសិក្សាអាហារូបករណ៍ដល់សមណនិស្សិត-និស្សិត ព្រះភិក្ខុ រាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតជំនាន់ទី ១៧ បានរៀបបច្ច័យប្រគេន-ជូនជាអាហារូបករណ៍លើកទី១ ដល់សមណនិស្សិត-និស្សិតសម្រាប់បង់ថ្លៃសាលាសម្រាប់ឆមាសទី១។ បច្ច័យអាហារូបករណ៍នេះក្នុងមួយអង្គ/នាក់ ទទួលបាន៥០% ដូចៗគ្នា។ បន្ថែមពីលើការប្រគេន៥០% ក្នុង១ឆមាសនេះ សម្រាប់សមណនិស្សិតដែលសិក្សាThai Program សមាគមក៏បានបន្ថែមបច្ច័យពីលើ៥០%/ឆមាសនោះផងដែរ។ ក្រៅពីនេះ សម្រាប់សមណនិស្សិតជាគ្រូបង្រៀនភាសាថៃដែលបើកវគ្គបង្រៀនដោយសមាគមៗក៏មានប្រាក់លើកទឹកចិត្តប្រគេនជូនផងដែរ។ ការប្រគេនអាហារូបករណ៍នេះ គឺស្របតាមគោលនយោបាយទី១ របស់ខ្លួនដែលព្រះអង្គប្រធានបានលើកឡើងក្នុងពេលឈរឈ្មោះជាបេក្ខភាពជាប្រធានសមាគមជំនាន់ថ្មីទី១៧ ដែលបានលើកឡើងថា បើខ្ញុំព្រះករុណា អាត្មាភាពជាប់ឆ្នោតជាប្រធាន ខ្ញុំព្រះករុណានឹងប្រគេនអាហារូករណ៍៥០%/ឆមាសដូចៗគ្នាតាមកម្រិត។ល។ *អាហារូករណ៍១៧អង្គ/នាក់ អស់ចំនួនៈ ១០០,៤០០ បាត *ប្រាក់បន្ថែមសមណនិស្សិតរៀន Thai Program ៧អង្គ: ៨,៤០០ បាត *ប្រាក់ប្រគេនសម្រាប់គ្រូបង្រៀនភាសាថៃអស់ ៦អង្គ ៩,០០០ បាត
Ms ING SIVHOUR An assistant of KSA, also a MA student at the faculty of Humanities. Had being the representative of Cambodian student in the faculty of Humanities in MCU to present the academic paper “A Connection Between the SDGs and the Development of Local Communities in Cambodia”, and participated in the volunteer project at Phoxai school. Program: Participation in the Humanities On-Site International Conference and Student Volunteer Community Development Project Faculty of Humanities, Mahachulalongkornrajavidyalaya University in Collaboration with National University of Laos and Phoxai School, Naxaythong District, Vientiane, Lao PDR Venue: Lao People's Democratic Republic Dates: 25-28 September 2024
ชมรมนิสิตกัมพูชา มจร ได้จัดสุ้มนิทัศกานวันครบรอบ ๖๑ ปี ของคณะมนุษย์ศาสตร์ ที่มหาวิทยาลัยมหาจุฬาลงกรณ์ราชวิทยาลัย ในระหว่างวันที่ ๑๘-๑๙ กันยายน พ.ศ ๒๕๖๗ ณ ลานกิจกรรม คณะมนุษยศาสตร์ มหาวิทยาลัยมหาจุฬาลงกรณราชวิทยาลัย พระนครศรีอยุธยา
Khemera Students Association-MCU has been held the booth exhibition ceremony on the 61st years anniversary of Faculty of Humanities at MCU during 18th-19th, September, 2024.
សកម្មភាពតាំងពិព័រណ៍បង្ហាញអំពីវប្បធម៌ចម្រុះនៅក្នុងឱកាសនៃពិធីខួបគម្រប់លើកទី១៣៧ នៃការស្ថាបនាបង្កើតឡើងនៃសកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ។
Compiled the 137th years MCU anniversary and Cambodia tradition-culture exhibition promotion of Khemera Students Association during 12th-13th, September, 2024.
ក្នុងឱកាសគម្រប់ខួប១៣៧ ឆ្នាំនៃការស្ថាបនាកសាងឡើងនៃMCU ព្រះអង្គប្រធានសមាគមខេមរនិស្សិតតំណាងចូលរួមទទួលបណ្ណសរសើរ អំពីសាស្ត្រាចារ្យ បណ្ឌិត ព្រះព្រហ្មវជីរធីរាចារ្យ ព្រះសកលវិទ្យាធិការនៃ សាកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ។ 👉ក្នុងនោះនិស្សិតអន្តរជាតិតំណាងចូលរួមមានដូចជា ព្រះសង្ឃចិនខ្មែរ ឡាវ ខ្មែរក្រោម មន អារគាំង វៀតណាម ភូមា បាងក្លាដេសឥណ្ឌា ទីប៉េ ថៃយ៉ៃជាដើម។បេ។
ពិនិត្យទីកន្លែង ជាមួយបងៗតំណាងខាងស្ថានទូតកម្ពុជា ប្រទេសប្រទេសថៃ សម្រាប់ត្រៀមរៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌនាថ្ងៃអាទិត្យ ទី២២ ខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខ នាវត្តឃូបាងហ្លូងអនុកិច្ចវិថូន ឃុំឃូបាង ស្រុកឡាត់លុមកែវ ខេត្តប៉ាធុមថានី។ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ព្រះប្រធានសមាគមខេមរនិស្សិត ជួបសំណេះសំណាលពិភាក្សាការងារជាមួយមន្ទីរទេសចណ៍ខេត្តសៀមរាប។ ស.ខ.ន៖ នាវេលាម៉ោង៥:០០-៦:៣០នាទីល្ងាច ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤ នេះ ព្រះភិក្ខុ រាមទត្តោ អ៊ឹន ម៉េងលី ព្រះប្រធានសមាគមខេមរនិស្សិត ប្រចាំមហាវិទ្យាល័យមហាចូឡាលុងករណ៍រាជវិទ្យាល័យ ក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ត្រូវបានការនិមន្តសុំជួបពីសំណាក់ អ្នកនាង Sok Sanita អ្នកផ្សព្វផ្សាយនៅមន្ទីរទេសចណ៍ខេត្តសៀមរាប ដើម្បីសំណេះសំណាល និងពិភាក្សាការងារមួយចំនួនទាក់ទងនឹងការផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសផងដែរ។ ក្នុងកិច្ចជំនួបនេះដែរ ក្នុងនាមជាមន្ទីរទេសចរណ៍សៀមរាប អ្នកនាងក៏បានថ្លែងអំណរសាទរត្រេកអរដែលបានឃើញសកម្មភាពនានារបស់សមាគម ក្នុងការចូលរួមក្នុងការផ្សព្វផ្សាយ ថែរក្សា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងការអប់រំ នៅលើឆាកអន្តរជាតិក្នុងនាមជាខ្មែរ។ អ្នកនាងបានបន្ថែមថា សកម្មភាពទាំងអស់នេះវាជាចំណែកមួយនៅក្នុងការចូលរួមថែរក្សា ការពារ និងជាចំណែកនៅក្នុងការជួយអភិវឌ្ឍសង្គមជាតិទៅតាមផ្នែកនីមួយៗនៅក្នុងសង្គមនៃការរស់នៅ។ មន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងនាមជាអ្នកផ្សព្វផ្សាយផ្នែកទេសចរណ៍ នឹងសហការជាមួយសមាគមខេមរនិស្សិត ព្រមទាំងជួយផ្សព្វផ្សាយអំពីសកម្មភាពរបស់សមាគម ដើម្បីជាចំណែកនៃការជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុង និងលើកឆាកអន្តរជាតិនៅក្រៅប្រទេស។ សូមរម្លឹកផងដែរថា បច្ចុប្បន្ននេះ សមាគមបានបំពេញបេសសកម្ម ចំនួន៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែ សីហា គ.ស.២០២៤ ក្នុងការដឹកនាំសមណនិស្សិតមកពីប្រទេសថៃ មកប្រទេសកម្ពុជា ក្នុងគោលបំណង ដើម្បីទស្សនកិច្ចសិក្សាឈ្វេងយល់អំពីតំបន់ទេសចរណ៍ វប្បធម៌ និងប្រពៃណីរបស់ខ្មែរតំបន់ទឹកដីអង្គរអាណាចក្រខ្មែរ។បេ។ ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤។ សូមអរព្រះគុណ និងអរគុណ!
នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ព្រះភិក្ខុ រាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ បានដឹកនាំសមណនិសិ្សតជនជាតិភូមា ដែលសិក្សានៅសកលវិទ្យាល័យមហាជុឡាឡុងកនរាជវិទ្យាល័យ ទៅទស្សនកិច្ចសិក្សានៅអង្គរវត្ត ដែលជាសម្បត្តិបិតិកភ័ណ្ឌពិភពលោក ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ និងដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយ តំបន់ទេសចរណ៍ ទៅកាន់អន្តរជាតិ។
A visit to Angkor Wat! On Sunday, August 25, 2024, Bhikkhu Reamtator En Mengly, President of the 17th Khmer Students Association, led a group of Burmese students studying at Mahachulalongkornrajavidhyalaya University to visit Angkor Wat, a World Heritage Site. From the culture and civilization of the Khmer people and to participate in promoting international tourism.
ដំណើរទស្សនកិច្ចសិក្សា ទៅកាន់ប្រាសាទអង្គរវត្ត! នារសៀលថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ នេះ ព្រះភិក្ខុ រាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិត ព្រមទាំងសមណនិសិ្សតជនជាតិភូមា ដែលសិក្សានៅសកលវិទ្យាល័យមហាចូឡាលុងករណ៍រាជវិទ្យាល័យ ដែលទៅទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត បានឆ្លៀតចូលជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងប្អូនៗ នៅក្លិបអប្សរាសង្វារពេជ្រ ។ បន្ថែមពីនេះទៀត ព្រះអង្គប្រធានសមាគម ព្រមទាំងសមណមិត្តជនជាតិភូមា ក៏បានចូលរួមបច្ច័យចំនួន 250$ ដើម្បីជាការទ្រទ្រង់ និងជាការចូលរួមឱ្យតម្លៃ លើកស្ទួយវប្បធម៌ជាតិខ្មែរ។ "វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន"
A visit to Angkor Wat! On Sunday afternoon, August 25, 2024, Bhikkhu Reamtator En Mengly, President of the Khmer Students Association and Burmese students studying at Maha Chulalongkorn University, who visited Angkor Wat, paid a courtesy call on the teacher and students at Apsara Sangvar Pich Club. In addition, the president of the association and his Burmese comrades also raised $ 250 to support and contribute to the promotion of Cambodian culture. “A nation’s culture resides in the hearts and in the soul of its people” by Mahatma Gandhi.
ប្រធានសមាគមខេមរនិស្សិត ព្រមជាមួយក្រុមប្រឹក្សាភិបាលបានជួបពិភាក្សាជាមួយ លោក សុខ វុឌ្ឍា អគ្គទីប្រឹក្សាប្រចាំស្ថានទូតកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងគោលបំណងដើម្បីជួបពិភាក្សាស្តីអំពី"ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ"នាថ្ងៃអាទិត្យ ទី២២ ខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤
បន្ទាប់ពីបញ្ចប់ជំនួបកិច្ចប្រជុំនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃរួចមក ក៏បានឆ្លៀតនាំយកសំបុត្រកម្មវិធីបុណ្យភ្ជុំបិណ្ឌ និងលិខិតអញ្ជើញចូលរួមកម្មវិធីបុណ្យមកជូនបងៗជាឧត្តមទីប្រឹក្សានៃសមាគមខេមរនិស្សិត។
“ប្រធានសមាគមខេមរនិស្សិតកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរៀបចំពិធីតម្រង់ទិសដល់និស្សិតអន្តរជាតិ ឆ្នាំសិក្សា 2024" វេលាម៉ោង ៩:៣៩ នាទីព្រឹក ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ភិក្ខុរាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគនិស្សិតកម្ពុជា បាននិមន្តចូលរួមប្រជុំ ដើម្បីរៀបចំពិធីតម្រង់ទិសសម្រាប់និស្សិតអន្តរជាតិ (កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអន្តរជាតិនៃ MCU ឆ្នាំ 2024)។ កិច្ចប្រជុំនេះធ្វើឡើងក្រោមព្រះអធិបតីភាព Phra Maha Surasak Pacchantaseno ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការអន្តរជាតិ។ កិច្ចប្រជុំនេះ មានការនិមន្តចូលរួមពីថ្នាក់ដឹកនាំសមាគម (สมาคมชมรมนิสิต) និស្សិតមកពីបណ្តាប្រទេសផ្សេងៗដូចជា ឡាវ កម្ពុជា វៀតណាម ស្រីលង្កា ចិន ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា ម៉ន និងថៃយ៉ៃផងដែរ។ ពិធីតម្រង់ទិសនិស្សិតអន្តរជាតិឆ្នាំសិក្សា 2024 នេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី 14 ខែសីហា ឆ្នាំ 2024 វេលាម៉ោង 8:30 ព្រឹក នៅសាលសន្និសីទ Theatre Zone C ។ អគារសិក្សា MCU, Phra Nakhon Si Ayutthaya
“ ประธานชมรมนิสิตกัมพูชา ได้ร่วมประชุมเตรียมพิธีปฐมนิเทศนิสิตนานาชาติ ประจำปีการศึกษา ๒๕๖๗” วันพุธที่ ๗ สิงหาคม พ.ศ.๒๕๖๗ เวลา ๐๙.๓๙ น. Ven Rāmadatto En Mengly ประธานชมรมนิสิตกัมพูชา ได้เข้าร่วมประชุม เพื้อเตรียมพิธีปฐมนิเทศนิสิตนานาขาติ (Orientation Ceremony for International Students of MCU in 2024)ฯ การประชุมครั้งนี้มีพระมหาสุรศักดิ์ ปจฺจนฺตเสโน รองอธิการบดีฝ่ายกิจการต่างประเทศ รก.ผู้อำนวยการศูนย์อินเดียศึกษา มจร เป็นประธานการประชุมผู้แทนนิสิตนานาชาติ ณ ห้องประชุมวิทยาลัยพระธรรมทูตและกองวิเทศสัมพันธ์ มจร พระนครศรีอยุธยา การนี้ มีหัวหน้าชมรมนิสิตจากประเทศต่าง ๆ อาทิ ลาว กัมพูชา เวียตนาม ศรีลังกา จีน ภูฏาน อินเดีย เมียนมา มอญ ไทใหญ่ เข้าประชุมอย่าวพร้อมเพรียง พร้อมกันนี้ รองอธิการบดีฝ่ายกิจการต่างประเทศ ได้ถวายกระเป๋าอนุสรณ์พระธรรมทูตสายต่างประเทศ รุ่นที่ ๓๐ แก่ลูกศิษย์นานาชาติทุกรูป พิธีปฐมนิเทศนิสิตนานาชาติ ประจำปีการศึกษา ๒๕๖๗ จัดขึ้นในวันพุธที่ ๑๔ สิงหาคม ๒๕๖๗ เวลา ๐๘.๓๐ น. ณ ห้องประชุมเธียเตอร์โซนซี อาคารเรียนรวม มจร พระนครศรีอยุธยาฯ
សមាគមខេមរនិស្សិត មហាវិទ្យាល័យវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃឡង់ដ៍ សូមសម្តែងនូវមុទិតាអំណរសាទរចំពោះ ១. ព្រះមហា រិ ពិសី សច្ចធរោ បាលី ប្រធានផ្នែកសន្តិសុខ និងសុវត្ថិភាព នៃសមាគមខេមរនិស្សិត ក្នុងឱកាសដែលទទួលប្រកាសសនីយបត្រ បាលី ប្រយោគ ៥ ២. ព្រះមហា ចែត សីហា គម្ពីរមេធី ព្រះអាចារ្យ នៃសមាគមខេមរនិស្សិត ក្នុងឱកាសដែលទទួលប្រកាសសនីយបត្រ បាលី ប្រយោគ ៤ ពី สำนักงานพระพุทธศาสนาแห่งชาติ នៅพุทธมณฑล ខេត្តNakhon Pathum. សូមប្រគេនពរព្រះមហាទាំងពីរអង្គ និងព្រះសង្ឃខ្មែរយើងទទៃផ្សេងទៀតបានជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ប្រគេនពរពី ក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាគ្រប់រូប។ ថ្ងៃពុធ ១២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។
ប្រធានសមាគមខេមរនិស្សិតកម្ពុជា ប្រចាំសាកលវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និមន្តជួយសម្រួលកិច្ចការឯកសារតវីសា និងឯកសារផ្សេងៗ ដល់និស្សិតថ្មី និងចាស់ដែលជានិស្សិតបរទេសកំពុងសិក្សានៅMCU នៅ กองกิจการนิสิต มหาวิทยาลัยมหาจุฬาลงกรณ์ราชวิทยาลัย (Student Affairs Division of MCU) 08-08-2024
នាវេលាម៉ោង២:០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ព្រះភិក្ខុរាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ បាននិមន្តជួបពិភាក្សាកិច្ចការងារផ្នែកអប់រំជាមួយ Ven. Aphichet Somkamsri, Director of the Administrative Division, ASEAN Studies Centre និងបានដឹកនាំក្រុមប្រឹក្សាភិបាលនៃចំនួន២រូប និមន្តទទួលបច្ច័យជាមុទិតាសក្ការៈ ពី ASEAN Studies Center ក្នុងសម្តែងនូវអំណរសាទរដល់ក្រុមប្រឹក្សាភិបាលនៃសមាគមដល់៖ ១.ព្រះមហា រិ ពិសី សច្ចធរោ បាលី ក្នុងឱកាសដែលទទួលប្រកាសសនីយបត្រ បាលី ប្រយោគ ៥ ២. ព្រះមហា ចែត សីហា គម្ពីរមេធី ក្នុងឱកាសដែលទទួលប្រកាសសនីយបត្រ បាលី ប្រយោគ ៤
August 29,2024, Today Ven Mengly En the President of the Khemara Student Association of MCU and representatives met Ven. Aphichet Somkamsri, Director of the Administrative Division, ASEAN Studies Centre. The meeting focused on supporting and collaborating to enhance student skills. Both sides emphasized the importance of implementing practical initiatives to foster the development of ASEAN youth.
“សមាគមខេមរនិស្សិតកម្ពុជា បានចូលរួមពិធីតម្រង់ទិសដល់សមណនិស្សិត-និស្សិតអន្តរជាតិលើកទី១ និងធ្វើសាមីចិកម្មចំពោះ Phramaha Surasak Pacchantaseno ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការអន្តរជាតិ ឆ្នាំសិក្សា 2024"។ វេលាម៉ោង ៨:៣០-១១:០០ នាទីព្រឹក ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នេះ ក្រមប្រឹក្សាភិបាល សមាជិក សមាជិក នៃសមាគមខេមរនិស្សិត បានចូលរួមពិធីតម្រង់ទិសសម្រាប់និស្សិតអន្តរជាតិ (កម្មវិធីតម្រង់ទិសសម្រាប់និស្សិតអន្តរជាតិនៃ MCU ឆ្នាំ 2024)។ កម្មវិធីនេះធ្វើឡើងក្រោមព្រះអធិបតីភាព Phra Maha Surasak Pacchantaseno ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកកិច្ចការអន្តរជាតិ។ កម្មវិធីនេះ មានការនិមន្តចូលរួមពីថ្នាក់ដឹកនាំសមាគម (สมาคมชมรมนิสิต) និស្សិតមកពីបណ្តាប្រទេសផ្សេងៗដូចជា ឡាវ កម្ពុជា វៀតណាម ស្រីលង្កា ចិន ប៊ូតាន ឥណ្ឌា មីយ៉ាន់ម៉ា ម៉ន និងថៃយ៉ៃជាដើម។បេ។ ពិធីតម្រង់ទិសនិស្សិតអន្តរជាតិឆ្នាំសិក្សា 2024 នេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី 14 ខែសីហា ឆ្នាំ 2024 វេលាម៉ោង 8:30 ព្រឹក នៅសាលសន្និសីទ Theatre Zone C ។ អគារសិក្សា MCU, Phra Nakhon Si Ayutthaya
“ชมรมนิสิตกัมพูชา ได้เข้าร่วมพิธีปฐมนิเทศนิสิตนานาชาติ และพิธีสามีจิกรรม ประจำปีการศึกษา ๒๕๖๗” วันพุธ ที่ ๑๔ สิงหาคม พ.ศ.๒๕๖๗ เวลา ๘.๓๐-๑๑.๐๐น. ชมรมนิสิตกัมพูชา ได้เข้าร่วมพิธีปฐมนิเทศนิสิตนานาขาติ (Orientation Ceremony for International Students of MCU in 2024)ฯ การประชุมครั้งนี้มีพระมหาสุรศักดิ์ ปจฺจนฺตเสโน รองอธิการบดีฝ่ายกิจการต่างประเทศ เป็นประธาน พร้อมด้วยมีหัวหน้าชมรมนิสิตจากประเทศต่าง ๆ เช่น ลาว กัมพูชา เวียตนาม ศรีลังกา จีน ภูฏาน อินเดีย เมียนมา มอญ ไทใหญ่เป็นตน พิธีปฐมนิเทศนิสิตนานาชาติ ประจำปีการศึกษา ๒๕๖๗ จัดขึ้นในวันพุธ ที่ ๑๔ สิงหาคม ๒๕๖๗ เวลา ๘.๓๐-๑๑.๐๐น. ณ ห้องประชุมเธียเตอร์โซนซี อาคารเรียนรวม มจร พระนครศรีอยุธยาฯ
Khemara Students Association has attended the 1st Orientation aiming to advise the new students of MCU & Samijikamma “paying customary courtesy” Ceremony for our Vice-Rector of Foreign Affairs, Phrama Surasak Paccantaceno. Held on Wednesday 14 August 2024, from 8:30-11:00, at Theatre Zone C, at Classroom building, MCU Ayutthaya. This ceremony was attended by multi-nationals across the world, namely Myanmar, Shan, Arakine, Chinese, Indian, Laos, Sri Lankan, Bhutanese, Vietnamese, Thai, also Westerners…
នៅវេលាម៉ោង ៦:១០ នាទី ល្ងាច ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ សមាគមខេមរនិស្សិត ដឹកនាំដោយព្រះអង្គប្រធានសមាគម បានមកក្រាបថ្វាយវន្ទាធ្វើសាមីចិកម្មដល់ ព្រះមហាអំណាច អច្ឆរិយៈមេធី បណ្ឌិត បាលី ៧ ប្រយោគ និងជាព្រះគ្រូចៅអាវាសវត្តឃូបាងហ្លូងអនុកិច្ចវិថូរ។
สามีจิกรรม พระมหาอำนาจ อัจชริยเมธี ป.ธ ๗ ด.ธ และ เป็นเจ้าอาวาสวัดคูบางหลวงอนุกิจวิธูร ประธานชมรม เขมระนิสิต พร้อมผู้บริหาร และสมาชิกของชมรม เข้าไปกราบคารวะและสามีจิกรรม เพื่อแสดงคารวธรรม พระมหาอำนาจ อัจชริยเมธี ป.ธ ๗ ด.ธ เจ้าอาวาสวัดคูบางหลวงอนุกิจวิธูร
On August 6, 2024, Khemera Students Association administrators and members, led by Ven. Mengly En, the president of the Khemera Students Association at MCU, paid their highly respects to the Most Venerable Dr. Phramaha AMNĀC ACCHARIYA MEDHĪ, Level 7 of Pāli and the Abbot of Wat Khu Bang Luong Anukitwithun 06-08-2024
នៅវេលាម៉ោង២:០០ នាទី រសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ សមាគមខេមរនិស្សិត ដឹកនាំដោយព្រះអង្គប្រធានសមាគម បានមកថ្វាយវន្ទាធ្វើសាមីចិកម្មដល់ព្រះសុធីវីរបណ្ឌិត ឈោរ៍ ទស្សនីយោ ព្រះប្រធាននាយកដ្ឋានលើកស្ទួយព្រះពុទ្ធសាសនា និងសង្គមនៃសាកលវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ និងជាព្រះប្រធានឧត្តមទីប្រឹក្សាកិត្តិយសនៃសមាគមខេមរនិស្សិត។
สามีจิกรรมผู้อำนวยการสำนักส่งเสริมพระพุทธศาสนาและบริการสังคม มจร ประธานชมรม เขมระนิสิต พร้อมผู้บริหาร และสมาชิกของชมรม เข้าไปกราบคารวะและสามีจิกรรม เพื่อแสดงคารวธรรม พระสุธีวีรบัณฑิต,รศ.ดร. ประธานที่ปรึกษาชมรม และ ผอ.สำนักส่งเสริมพระพุทธศาสนาและบริการสังคม ณ สำนักงานสำนักส่งเสริมฯ อาคาร 72 ปีพระวิสุทธาธิบดี มจร วังน้อย อยุธยา
On August 5, 2024, Khemera Students Association administrators and members, led by Ven. Mengly En, the president of the Khemera Students Association at MCU, paid their respects to the Most Venerable Dr. Phra Sudhīvīrak Jhor Dāssanīyo, the President of the Promotion of Buddhism and Social Services of MCU and the advisor of the Khemera Students Association. 05-08-2024
កិច្ចប្រជុំពិភាក្សា ស្ដីពីការបើកបង្រៀនភាសាថៃ របស់សមាគមខេមរនិស្សិតប្រចាំប្រទេសថៃ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះបាលាត់រៈភីន ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម នៃមហាវិទ្យាល័យមហាចុឡាលុងកនរាជវិទ្យាល័យ។ ថ្ងៃអង្គារ ៤ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ July 9, 2024
នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោជ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សមាគមខេមរនិស្សិតកម្ពុជាប្រចាំប្រទេសថៃ ទទួលការនិមន្តចូលរួមក្នុងពិធីសំណេះសំណាលសុខទុក្ខ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃខ្មែរដែលជាសមាជិកភាពរបស់សមាគមខេមរនិស្សិត នៅភោជនីយដ្ឋានខ្មែរអង្គរ(Angkor Restaurants) ដែលមានទីតាំងនៅ ផ្លូវផេតបុរី ប្រាទូណាម នាទីក្រុងបាងកក ប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់៖ -អ្នកអង្គម្ចាស់ បវរបណ្ឌិតធម្មរាជ ស៊ីសុវត្ថិ ឬទ្ធិរ៉ាវង្ស ឯកអគ្គរាជទូត អមព្រះរាជលេខាធិការរដ្ឋានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គពុទ្ធសាសនូបត្ថម្ភក៍។ -ឯកឧត្តមបណ្ឌិត អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍។ -លោក សាប សំខាន់ លេខាទី១ នៃស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ។ -សហការី ក្នុងកិច្ចសំណេះសំណាលនេះផងដែរ អ្នកអង្គម្ចាស់ ព្រមទាំងឯកឧត្តមក៏បានសម្ដែងការអបអរសាទរចំពោះព្រះភិក្ខុ រាមទន្តោ អ៊ឹន ម៉េងលី ដែលបានជាប់ឆ្នោតជាប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ ព្រមទាំងថ្វាយបង្គំសួរនាំអំពីសុខទុក្ខដល់សមណនិស្សិតខ្មែរក្នុងសមាគមដែលកំពុងសិក្សានៅមហាវិទ្យាល័យមហាជុឡាលុងកនរាជវិទ្យាល័យ និងបានលើកទឹកចិត្តឱ្យសមណនិស្សិត-និស្សិតខ្មែរយើងខិតខំសិក្សារៀនសូត្រ ចេះសាមគ្គីគ្នា ជួយគ្នា និងជួយថែរក្សាវប្បធម៌ ទំនៀមទម្លាប់ខ្មែរយើងនៅលើឆាកអន្តរជាតិ។ ជាងនេះទៅទៀត ព្រះអង្គម្ចាស់ ទ្រង់ ឯកឧត្តម ក៏បានសួរនាំអំពីតម្រូវការ និងការស្នើរសុំពីសមាគមយើង ដើម្បីយកទៅពិចារណា និងជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ក្នុងនោះផងដែរ ព្រះភិក្ខុ រាមទន្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតកម្ពុជាក៏បាន មានសង្ឃដីការ ប្រាប់អំពីបច្ចុប្បន្នភាពនៃសមាគម ដោយលើកពីគោលនយោបាយរបស់សមាគមក្នុងការជួយទៅដល់សមណនិស្សិត-និស្សិត ដែលយើងស្ថិតនៅក្រោមចំណុះរបស់សមាគម ជួយលើកទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងជួយបងប្អូនពលករខ្មែរដែលមានទុក្ខធុរៈទៅតាមសមត្ថភាព និងលទ្ធផលរបស់សមាគម។ ថ្ងៃសៅរ៍ ៨ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ June 29, 2024
កម្រងទិដ្ឋភាពនាពេលព្រឹក នៃថ្ងៃដំបូង ក្នុងពីធីពិព័ណ៌វប្បធម៌អាស៊ាន ដែលរៀបចំដោយ មជ្ឈមណ្ឌលអាស៊ានភាសា របស់សកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ ទីតាំងស្ថិតនៅសាលប្រជុំរួម រឺហៅថាអាគារ"មវក" ក្នុងថ្ងៃគម្រប់ខួបទី១២ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលអាស៊ានភាសា។ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ June 27, 2024
ព្រះសង្ឃខ្មែរចូលរួមសូធ្យធម៌ តាមសំនៀងភាសាបែបខ្មែរ នៅលើឆាកអន្តរជាតិ ក្នុងថ្ងៃពិព័រណ៍វប្បធម៌អាស៊ាន ដែលរៀបចំដោយមជ្ឈមណ្ឌលអាស៊ានភាសា ។ សមាគមខេមរនិស្សិតប្រចាំប្រទេសថៃ មានព្រះភិក្ខុ អ៊ឹន ម៉េងលី ជាប្រធាន មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមផ្សព្វផ្សាយវប្បធម៌ នឹងអក្សរសាស្ត្រជាតិខ្មែរយើង ទៅកាន់ឆាកអន្តរជាតិ ។ ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ June 28, 2024
ខ្មែរមានវប្បធម៌ដ៏ល្អផូរផង់ ដែលយើងគ្រប់គ្នាជាកូនខ្មែរ គួរខិតខំជួយផ្សព្វផ្សាយ ថែរក្សា នឹងឱ្យតម្លៃ។ ដូច្នេះសមាគមខេមរនិស្សិត ដែលដឹកនាំដោយព្រះភិក្ខុ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតប្រចាំប្រទេសថៃ ជំនាន់ទី១៧ មានឆន្ទៈយ៉ាងមុះមុត ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ និងអក្សរសាស្ត្រជាតិខ្មែរយើង ទៅកាន់ឆាកអន្តរជាតិ ។ "វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន" ថ្ងៃសុក្រ ៧ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ June 28, 2024
សាកលវិទ្យាល័យមហាចុឡាលុងករណ៍ សមាគមខេមរនិស្សិត កម្មវិធីប្រកួតប្រជែងថ្លែងសុន្ទរកថា (Speech Contest) រៀបចំដោយស្ថាប័នភាសាអាស៊ាន ក្នុងពិធីអបអរសាទរខួបលើកទី ១២ នៃវិទ្យាស្ថានភាសានៃសាកលវិទ្យាល័យមហាចុឡាលុងករណ៍រាជវិទ្យាល័យ (LiMCU) ។ ក្នុងនោះ សមាគមខេមរនិស្សិតកម្ពុជាប្រចាំទេសថៃ ក៏នឹងបញ្ជួនបេក្ខជនចំនួន២រូប ដែលសុទ្ធសឹងតែជាសមាជិកភាព នៃសមាគម និងជានិស្សិតដែលកំពុងសិក្សានៅប្រទេសថៃនេះផ្ទាល់ ដើម្បីចូលរួមប្រកួតនៅក្នុងកម្រិតសាកលវិទ្យាល័យ ទៅលើប្រធានបទ" ពហុសាសនា ភាសា និងវប្បធម៌សម្រាប់ចីរភាព"។ ប្រកួតជា២ភាសា គឺភាសាថៃ និងអង់គ្លេស។ បេក្ខជននឹងត្រូវចូលរួមប្រកួត៖ ១.ព្រះមហា ហឿន ហុង សមណនិស្សិត ថ្នាក់ឆ្នាំទី២ ឯកទេស សេដ្ឋកិច្ច មកពីមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម នៃសាកលវិទ្យាល័យមហាចុឡុលុងករណ៍រាជវិទ្យាល័យ។ ប្រកួតជាភាសាថៃ។ ២.កញ្ញា អុឹវ សុីវហួរ និស្សិតទេីបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស ការសិក្សាព្រះពុទ្ធសាសនា(Buddhist Studies) មកពីមហាវិទ្យាល័យពុទ្ធសាសនាអន្តរជាតិ។ ប្រកួតជាភាសាអង់គ្លេស។ 1. Phramaha Hoeun Hong 2nd year in major Economics of Faculty of Social Sciences of MCU 2. Miss Ing Sivhour Completed B.A in Buddhist Studies at IBSC K.S.A ២៦-០៦-២០២៤
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំស្ដីពី "ពិធីចូលកាន់តំណែងជាផ្លូវការ របស់ប្រធានសមាគម និងផ្តល់ជូននៅតួនាទីដល់ក្រុមប្រឹក្សាភិបាល ឧត្តមទីប្រឹក្សា និងទីប្រឹក្សានៃសមាគមខេមរនិស្សិតខ្មែរប្រចាំប្រទេសថៃ ក្រោមអធិបតីភាព ព្រះសុធីវីរៈបណ្ឌិត ឈោរ៍ ទស្សនីយោ ប្រធានឧត្តមទីប្រឹក្សាសមាគមខេមរនិស្សិត ជាប្រធាននៃអង្គប្រជុំ មួយអន្លើដោយសមាជិកសមាជិកាគ្រប់រូប កិច្ចប្រជុំប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនតាមគោលការណ៍នយោបាយរបស់ប្រធានសមាគម ជួយដល់សមណនិសិ្សតខ្មែរដែលបន្តការសិក្សាក្នុងប្រទេសថៃ ជួយលើកស្ទួយវិស័យព្រះពុទ្ធសាសនាខ្មែរ ផ្សព្វផ្សាយវប្បធម៌ប្រពៃណីជាតិ និងបានជាធនធានមនុស្សដ៏សំខាន់ជួយអភិវឌ្ឍសង្គមជាតិ។ _ជាចុងក្រោយ សូមប្រគេនពរ និងជូនពរដល់សមាជិកសមាជិកា ក្រុមប្រឹក្សាភិបាលនៃសមាគមខេមរនិស្សិតទាំងអស់ ជោគជ័យក្នុងការសិក្សា មានសុខភាពល្អ សម្រេចបាននូវគ្រប់ភារកិច្ចនិងពុទពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃចន្ទ ៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ June 24, 2024
នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះភិក្ខុរាមទត្តោ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ បាននិមន្តចូលរួមប្រជុំពិភាក្សាជាមួយ ดร.ลำพอง กลกูล ជំនួយការស្នាក់ការអាស៊ានសិក្សា ព្រមជាមួយលោកគ្រូៗ អ្នកគ្រូៗ អ្នកចាត់ការ ប្រជុំត្រៀមរៀបចំទទួលអ្នកសម្ដែង រាំរបាំបែបប្រពៃណីរបស់ក្រុមអប្សរាសង្វាពេជ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញមកចូលរួមសម្ដែងក្នុងថ្ងៃពិព័រណ៍វប្បធម៌អាស៊ាន ក្នុងឱកាសគម្រប់ខួប១២ឆ្នាំ នៃការបង្កើតឡើងនៃស្ថាប័នភាសានៃទីស្នាក់ការអាស៊ានសិក្សា ម.ច.រ ក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ วันที่ 18 มิถุนายน 2567 Ven Ramadatto En Mengly เป้นเป็นประธานของชมรมนิสิตกัมพูชา ไดร่วมประชุมกับ ดร.ลำพอง กลมกูล รองผู้อำนวยการศูนย์อาเซียนศึกษา พร้อมด้วยคณาจารย์ ผู้บริหารศูนย์อาเซียนศึกษาประชุมเพื่อหารือการดำเนินงานและเตรียมการต้อนรับนักแสดงนาฏศิลป์กลุ่มอัปซราซ็องวาเป็จ(Club Apsara Sangva Pich - ក្លឹបអប្សរាសង្វារពេជ្រ) ราชอาณาจักรกัมพูชา ที่จะมาร่วมแสดงศิลปวัฒนธรรมอาเซียน ในงาน 12 ปี ครบรอบการก่อตั้งสถาบันภาษา ณ สำนักงานศูนย์อาเซียนศึกษา มจร ข่าว : ศูนย์อาเซียนศึกษา มจร ថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ June 18, 2024
ព្រះតេជព្រះគុណ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិត បាននិមន្តចូលជួបសម្តែងការគួរសមជាមួយ Phra Palad Apichet Suphattharawathi ប្រធានផ្នែករដ្ឋបាលនៃមជ្ឈមណ្ឌលសិក្សាអាស៊ាន។ នាព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ព្រះតេជព្រះគុណ អ៊ឹន ម៉េងលី ប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ ព្រមដោយព្រះមហា ហឿន ហុង បាននិមន្តចូលជួបសម្តែងការគួរសមជាមួយ Phra Palad Apichet Suphattharawathi ប្រធានផ្នែករដ្ឋបាលនៃមជ្ឈមណ្ឌលសិក្សាអាស៊ាន។ ក្នុងកិច្ចជំនួបនេះ Phra Palad Apichet បានសំណេះសំណាល និងបានប្រាប់អំពីគម្រោងនៃរៀបចំសម្រាប់តាំងពិព័រណ៍ភាសា សាសនា និងវប្បធម៌ ក្នុងឱកាសគម្រប់ខួប១២ឆ្នាំនៃការបង្កើតវិទ្យាស្ថានភាសា MCU នាពេលខាងមុខនេះ។ ជាចុងក្រោយ Phra Palad Apichet ក៏បានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះតេជព្រះគុណ អ៊ឹន ម៉េងលី ត្រូវបានក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជាប់ជាប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ នេះ។ ថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។
នៅវេលាម៉ោង ៦:០០នាទី ល្ងាចថ្ងៃពុធ ១៤ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ព្រះតេជព្រះគុណ រាមទត្តោ អ៊ឹន ម៉េងលី ព្រះប្រធានសមាគមខេមរនិស្សិតជំនាន់ទី១៧ បាននិមន្តទៅទទួលដំណើរ របស់ព្រះព្រះអគ្គជិនសាសនមុនី ធម្មសិរី សែម ចន្ទធីរ៍ ព្រះអគ្គលេខាធិការ ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកព.ស.ស.ខ. និងគណៈប្រតិភូចំនួន ២ អង្គ គឺព្រះភិក្ខុបញ្ញាបទីបោ គង់ ប្រុស (អ្នកសរសេររបាយការណ៍ និងកំណត់ហេតុ) និងព្រះភិក្ខុពុទ្ធវរោ តុល សុខមាន (អ្នកគូសប្លង់) នៅអាកាសយានដ្ឋានដនមឿង និងជួយរៀបចំសម្រួលទីន្លែងសិងមុនបន្តដំណើរតាមជើងយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកកបន្តទៀត ឆ្ពោះកាន់ទីក្រុងញូដេលី និង ពុទ្ធគយា នៃសាធារណរដ្ឋឥណ្ឌា ប្រទេសឥណ្ឌា ក្នុងវត្ថុបំណងគឺដើម្បីបំពេញបេសកម្មព្រះពុទ្ធសាសនាចំនួន ២ យប់ និង ៣ ថ្ងៃ។ International Tipitaka Chanting Council, Cambodia - ITCCC ០៥-០៦-២០២៤